ការដកស្រង់សង្ខេប ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធស្ពានមិត្តភាព-កម្ពុជាចិន ជ្រោយចង្វា

ឫសគល់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស … ប្រសិនបើពុំមានសង្គ្រាមឆ្នាំ ១៩៧០ ទេ ប្រហែលជាការរីកលូតលាស់របស់យើង មានច្រើនលើសនេះឆ្ងាយ ណាស់។ តើអ្នកដែលបង្កើតសង្គ្រាមនោះ ត្រូវទទួលខុសត្រូវបែបណា? ថ្ងៃស្អែកនេះ គឺជាថ្ងៃខួប(ទី ២៤)​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស។ គេត្រូវមានការទទួលខុសត្រូវហោចណាស់ ខាងសីលធម៌ផងដែរ បើសិនគេមិនបាន​ទទួល​​ខុសត្រូវទៅលើការខូចខាត និងស្លាប់អាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់​ក្នុងដំណាក់កាល​សង្គ្រាម និងក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែ ពួក​ ប៉ុល ពត កើតបាន វាមិនចំណុះទៅលើ​ពួក​ ប៉ុល ពត នោះទេ វាចំណុះដោយសារតែការទម្លាក់ ព្រះនរោត្តម សីហនុ ចេញពីមុខតំណែងដោយរដ្ឋប្រ​ហារ​ខុសច្បាប់ នៅឆ្នាំ ១៩៧០។ ស្អែកនេះ ហោចណាស់ ប្រហែលជាគេត្រូវដឹង(ថា)ហេតុអ្វី? ត្រូវតែ​ឆ្លើយឲ្យ​ចេញនូវសំណួរមួយថា ហេតុអីចាំបាច់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស? វាមានដើមចមរបស់វា បើគ្មានរដ្ឋប្រហារ ១៩៧០ ទេ វាក៏គ្មានរបប ប៉ុល ពត ដែរ ហើយបើកុំមានរបប ប៉ុល ពត វាក៏គ្មានពួកយើងទៅរំដោះ វាយរបប ប៉ុល ពត … Continue reading ការដកស្រង់សង្ខេប ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធស្ពានមិត្តភាព-កម្ពុជាចិន ជ្រោយចង្វា